លោក ពួយ រដ្ឋា អភិបាលរង នៃគណៈអភិបាលស្រុកបូរីជលសារ តំណាងលោកអភិបាលស្រុក បានដឹកនាំ ក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្រុក បន្តចុះផ្សព្វផ្សាយវិធានការ ការពារជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទ Delta នៅក្នុងភូមិអង្គក្រូច និងទីប្រជុំជនឃុំបូរីជលសារ។

ក្នុងកម្មវិធីចុះផ្សព្វផ្សាយនោះដែរ មានការអញ្ជើញចូលរួមពី ក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្រុក កម្លាំងអធិការដ្ឋាននគរបាលស្រុក កម្លាំងកងរាជអាវុធហត្ថស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងប៉ុស្តិ៍នគរបាលរដ្ឋបាល។

ថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១

You missed