ឯកឧត្តម បណ្ឌិត ម៉ុក ម៉ារ៉េត តំណាងរាស្រ្តមណ្ឌលតាកែវ និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសំរោងទទួលបន្ទុក ២ឃុំ រួមដំណើរ លោក កេត ម៉ៅ ប្រធានគណបក្សស្រុក លោក ស៊ីន សុផល អនុប្រធានគណបក្សស្រុក និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយឃុំបឹងត្រាញ់ខាងត្បូង លោក ស្វាយ ឧត្ថោ សមាជិកអចិន្រ្តៃយ៍គណបក្សស្រុក និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំលំចង់ និងលោក លោកស្រីអនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំលំចង់ និងឃុំបឹងត្រាញ់ខាងត្បូង បានប្រគល់-ទទួល ស្លាកសញ្ញាគណបក្ស ប្រជាជនកម្ពុជា ចំនួន ១០ ស្លាក ក្នុងនោះឃុំលំចង់ ចំនួន ០៥ស្លាក និងឃុំបឹងត្រាញ់ខាងត្បូងចំនួន០៥ស្លាក។

បន្ទាប់មកឯកឧត្តម បណ្ឌិត ម៉ុក ម៉ារ៉េត តំណាងរាស្រ្តមណ្ឌលតាកែវ អមដំណើរដោយលោក ស្វាយ ឧត្ថោ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងក្រុមការងារ លោកប្រធាន អនុប្រធាន និងសមាជិកគណបក្សឃុំ បានបន្តអញ្ជើញនាំយកបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំវស្សាវត្តធម្មនិម្មិត ហៅវត្តអង្គប្រីយ៍ ស្ថិតក្នុងឃុំលំចង់ នូវទេយ្យទាននិងបច្ច័យ ចំនួន ៩០០ដុល្លាអាមេរិកនិង១,៦០០,០០០រៀល ។

ថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១

 

You missed