លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមដំណើរដោយ លោក សោភ័ណ្ឌ ផល្លា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ មេភូមិរង និងសមាជិកភូមិត្រពាំងពន្លុះ ឃុំសំបួរ ស្រុកទ្រាំង បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ចូលរួមរំលែកទុក្ខដល់គ្រួសារសព ជនរងគ្រោះត្រូវជាកូនស្លាប់ដោយសារលង់ទឹក ដែលមានឪពុកឈ្មោះ សុខ សារុន អាយុ ៤៨ឆ្នាំ និងម្តាយឈ្មោះ សៅ ចន្ធូ អាយុ ៤៥ឆ្នាំ ដែលមានជីវភាពក្រីក្រ។ សម្ភារៈដែលទទួលបានរួមមាន ៖ អង្ករចំនួន ២៥ គីឡូក្រាម, ទឹកក្រូច ០២កេស, ទឹកសុទ្ធ ០២កេស និងថវិកាចំនួន ១៤០,០០០៛ (ដប់បួនម៉ឺនរៀល)។
ក្នុងឱកាសនោះ លោកប្រធានក៍បានផ្តាំផ្ញើដល់គ្រួសារនៃសព សួមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្មេងតូចៗ និងចូលរួមរក្សាអនាម័យសុខភាពឱ្យបានល្អ ដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ” ៣ការពារ និង ៣កុំ ” ដើម្បីគ្រួសារ និងសហគមន៍របស់យើងគ្មានជំងឺកូវីដ-១៩។
ថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១
