លោក អ៊ុំ ចំរើន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទ្រាំង បានដឹកនាំសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុក ឃុំ និងអាជ្ញាធរឃុំ ភូមិ នាំយកអំណោយរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចុះសួរសុខទុក្ខគ្រួសារចាស់ជរាដែលខ្វះខាត ចំនួន០១គ្រួសារ ដែលរស់នៅភូមិកកោះ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។

ដោយក្នុង ០១គ្រួសារទទួលបានសម្ភារៈដូចជា ៖ អង្ករចំនួន ០២បាវ ស្មើ ៣០គីឡូ, មីម៉ាម៉ា ០១កេស, ម៉ាស់ ១ដុំ, ទឹកក្រូច, សម្ភារៈប្រើប្រាស់មួយចំនួនធំ និងថវិកាចំនួន ៤០,០០០រៀល (បួនម៉ឺនរៀល)។

ថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២១

You missed