លោក ចាន់ ចនផានិត តំណាង ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង និងលោកជំទាវ ,កញ្ញា ឃុន រតនា តំណាង លោក ហេង សុគន្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រៃស្លឹក ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រៃស្លឹកទាំងអស់ ដោយមានការចូលរួមពីសំណាក់លោក ព្រហ្ម ណែត មេឃុំព្រៃស្លឹក និងសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ បាននាំយកទេយ្យវត្ថុ ចង្ហាន់ និងបច្ច័យប្រគេនព្រះចៅអធិការវត្តចំនួន៤ ទូទាំងឃុំព្រៃស្លឹក រួមមាន ៖ វត្តភ្នំខ្លែង វត្តបារាយណ៍វិហារពីរ វត្តព្រៃមៀន និងវត្តសូចាន់។

ទេយ្យវត្ថុ និងទេយ្យទាន រួមមាន ៖ ទឹកសុទ្ធចំនួន ០៤កេស, មីម៉ាម៉ាចំនួន ០៤កេស, ទឹកផ្លែឈើចំនួន ០៤កេស, ត្រីខចំនួន ០៤យួរ, ចង្ហាន់ចំនួន ០៤ស្រាក់ និងបច្ច័យចំនួន ៨០០,០០០៛ (ប្រាំបីម៉ឺនរៀល)។ បច្ច័យទាំងនេះជារបស់ ឯកឧត្តម សុខ ពុទ្ធិវុធ និងលោកជំទាវ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រៃស្លឹក។

ថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២១

 

You missed