នៅស្នាក់ការគណបក្សស្រុកទ្រាំង ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាសណ្តែកកំប៉ុង ចំនួន៣៦១កំប៉ុង ដើម្បីប្រកេនដល់វត្តចំនួន៤៦ ,វិហារឥស្លាមចំនួន២ ,អាស្រមចំនួន២ និងគណបក្សឃុំទាំង១៤ ក្នុងស្រុកទ្រាំង នាឱកាសបុណ្យភ្ជុំបិណ្ឌ។
ឯកឧត្តមប្រធាន ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាកថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនលោកតាគណកម្មៈការវត្ត ព្រះសង្ឃ ពុទ្ធបរិស័ទ វិហារឥស្លាម អាស្រមទាំងអស់ក្នុងស្រុកទ្រាំង ដោយសេចក្តីនឹករលឹកនិងដឹងគុណ។
ឯកឧត្តមប្រធាន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមអនុវត្តឲ្យបានខ្ជាប់ខ្ជួនវិធានការទប់ស្កាត់នានា និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ទូទាំងស្រុកទ្រាំង។
ថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២១