លោកជំទាវ ធី ចរិយា សមាជិកក្រុមប្រឹក្សាខេត្តតាកែវ និងស្វាមី លោកស្រី សា រឿន ក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានឃុំ និង លោកស្រី ធី សាវរី អាជីវករលក់ផ្កានៅខេត្តតាកែវ បានអញ្ញើញចូលរួមកាន់បិណ្ឌនៅវត្តអង្គកែវ និងវត្តឫស្សីស្រុក ព្រមទាំងមានគ្រឿងបរិក្ខាប្រគេនព្រះសង្ឃក្នុង ០១វត្ត ទទូលបានទេយ្យវត្ថុដូចជា ៖ ទឹកសុទវីតាល់ចំនួន ០១កេស ,ត្រី ០១យូរ ,ទឹកត្រី ០២យូរ ,មី ០១កេស ,នំប៉័ងផ្លែធូរ៉េន និងបច្ច័យសម្រាប់វត្តអង្គកែវចំនួន ២០០,០០០៛ (ម្ភៃម៉ឺនរៀល) និងវត្តឫស្សីស្រុកបច្ច័យចំនួន ២១៥,០០០៛ (ម្ភៃមួយម៉ឺនប្រាំពាន់រៀល) ព្រមទាំងជូនថវិកាដល់ លោកយាយ លោកតា ១០០,០០០៛ (ដប់ម៉ឺនរៀល) ផងដែរ។

លោកស្រី សា រឿន ក៏បានជូនថវិកាដល់គណបក្សឃុំ ចំនួន២៥០,០០០៛ (ម្ភៃប្រាំម៉ឺនរៀល) សំរាប់ការងារបំរើក្នុងឃុំ និង លោកស្រី ធី សាវរី អាជីវករលក់ផ្កា បានជូនថវិកា ចំនួន ៥០០,០០០៛ (ប្រាំម៉ឺនរៀល) ដល់បក្សឃុំផងដែរ។

សូមគោរពថ្លែងអំណរគុណ ដល់លោកជំទាវ លោក លោកស្រី ព្រមទាំងគ្រួសារ សូមទទួលទានមានបាន សុខភាពល្អ ជូបតែពុទ្ធព័រទាំងបួនប្រការគឺ អាយុ វណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។

 

ថ្ងៃអាទិត្យ ១២រោច​ ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១

3

You missed