លោក អ៊ុំ ចំរើន តំណាង លោក ផូ ផល្គុណ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្វាវ លោក ប៉ាវ ទន់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្វាវ ដោយមានការចូលរួមពីសំណាក់ លោក ទឹម អ៊ុយ មេឃុំខ្វាវ និងសមាជិកក្រុមប្រឹក្សាឃុំ ទាំងអស់ បាននាំយកទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះចៅអធិការវត្តចំនួន៤ ទូទាំងឃុំខ្វាវ ទេយ្យវត្ថុ និងទេយ្យទាន រួមមាន ៖ ទឹកសុទ្ធចំនួន ០៨កេស ,មីម៉ាម៉ាចំនួន ២០កេស ,អង្ករ ៥០គីឡូ ចំនួន ៨បាវ ,ស្ករស ០៤គីឡូ ,តែ ០៤កញ្ចប់ និងបច្ច័យចំនួន ១,៦០០,០០០៛ (មួយលានប្រាំមួយសែនរៀល)។

 

ថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១

You missed