លោក  ញ៉ែម  ស្រស់  អភិបាលស្រុក ព្រៃកប្បាស  បានអញ្ជេីញអមដំណេីរ  លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ព្រមទាំង ឯក ឧត្ដម  អ៊ូច  ភា  អភិបាលនៃគណៈអភិបាលខេត្តតាកែវ   បាននាំយកថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន  ៣,០០០,០០០រៀល  និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត  ទៅប្រគល់ជូនលោកតា  ហ៊ិន  ទ្រី ដែលមានអាយុជាង ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩   ចំនួនពីរលេីករួចមកហេីយ នៅភូមិក្រាំង  ឃុំស្នោ  ស្រុកព្រៃកប្បាស  ខេត្តតាកែវ  ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាក សួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូន លោកតាព្រមទាំង កូន ចៅ ចៅទួត ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់ លោកតា ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកតា  ហ៊ិន  ទ្រី បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្ការជំងឺកូវីដ-១៩ ហើយលោកតាផ្ទាល់ក៏បានទទួលនូវវ៉ាក់សាំងនេះ បូករួមទាំងអំណោយរបស់សម្ដេចថែមទៀត។

ថ្ងៃពុធ  ១រោច   ខែភទ្របទ  ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥  ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា  ឆ្នាំ២០២១

You missed