លោក ណែម ហាក់ ជាជំទប់ទី ១ និងជាប្រធានក្រុមការងារយុវជនគណបក្សឃុំគុស បាននាំយកបច្ច័យចំនួន ៤១០,០០០រៀល ទៅចូលរួមរំលែកទុក្ខក្រុមគ្រួសារសពលោក ណុល រ័ត្នខេមរា អាយុ ៦០ឆ្នាំ ហើយបានទទួលមរណភាពកាលយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ដោយរោគាពាធ នៅភូមិអង្គតាង៉ិល ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ។
បច្ច័យទាំងអស់ខាងលើ មានការចូលរួមដោយ៖ លោក នួន សុធា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគុស ចំនួន ១៦០,០០០រៀល,លោក តែ មុនីរតនា សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគុចំនួន ១០០,០០០ រៀល,លោក អ៊ុង ច័ន្ទសុផា សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ និងជាសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំនួន ១០០,០០០រៀល, លោក ណែម ហាក់ ជាជំទប់ទី ១ និងជាប្រធានក្រុមការងារយុវជនគណបក្សឃុំគុសចំនួន ៥០,០០០ រៀល ។
ថ្ងៃអង្គារ ១៥ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១