លោក  គិន  ភក្ដី  អភិបាលនៃគណ:អភិបាលស្រុកកោះអណ្តែត  និងសហការី បាននាំយកទេយ្យទាន ប្រគេនព្រះសង្ឃគង់នៅវត្តពោធិនាគរាជ (ហៅ វត្តមានាគ)ដែលស្ថិតនៅភូមិមានាគ ឃុំរមេញ ស្រុកកោះអណ្តែត  ជាភូមិសាស្ត្រតំបន់បិទខ្ទប់ បន្ទាប់ពីបានរកឃើញប្រជាពលរដ្ឋជាច្រើនអ្នកឆ្លងជំងឺកូវីដ-១៩។

ទេយ្យទានដែលប្រគេនព្រះសង្ឃរួមមាន៖ អង្ករ ១០០ គីឡូក្រាម,មី ២កេស,ត្រីខ ៦ឡូ,ទឹកត្រី ២ឡូ,ទឹកផ្លែឈើ ៣កេស,ទឹកសុទ្ធ ២កេស,ត្រីងៀត ៦គីឡូក្រាម,ម៉ាស់ ៥ប្រអប់,អាល់កុល ៦លីត្រ,សាប៊ូ ២០ដុំ និងបច្ច័យ ២០០,០០០រៀល។

បន្ទាប់មកលោក អភិបាលស្រុក និងក្រុមការងារ  បានបន្តចុះទៅពិនិត្យ កងកម្លាំងប្រចាំការនៅគោលដៅ តំបន់បិទខ្ទប់ ព្រមទាំងបានឧបត្ថម្ភ ជូនដល់កងកម្លាំងប្រចាំការតំបន់បិទខ្ទប់ នូវសម្ភារ និងថវិកាមួយចំនួនផងដែរ។

ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ  ឆ្នាំឆ្លូវ  ត្រីស័ក  ព.ស.២៥៦៥  ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា  ឆ្នាំ២០២១

You missed