លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកសំរោង និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ស្តីពីកិច្ចការងារដែលត្រូវអនុវត្តចំនួន ០៤ចំណុច៖១.ការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅភូមិសាស្រ្តស្រុកសំរោង ២.ការស្រង់ទិន្នន័យកុមារអាយុពី ៣ឆ្នាំ ដល់ក្រោម៦ ឆ្នាំ ដើម្បីត្រៀមចាក់វ៉ាក់សាំង ៣.ការពង្រឹង និងការជំរុញដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកសំរោង ៤.ការពង្រឹងការគ្រប់គ្រងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណ: ក្នុងឪកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តាមរយ:ប្រព័ន្ធ Zoom Meeting។ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលស្រុក លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក លោកអធិការស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថ លោកមេបញ្ជាការផ្នែកសឹករងស្រុក លោកមេឃុំ និង លោក លោកស្រី ស្មៀនឃុំទាំង ១១។
ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១