ដើម្បី សម្រួលដល់ក្មួយៗ ចៅៗ ដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោមអាយុ ១២ឆ្នាំ ទទួល បានចាក់វ៉ាក់សាំងដោយរលូន និង មានសុវត្ថិភាព  ឯកឧត្តម  នាយ ឧត្តម សេនីយ៍  បណ្ឌិត  ម៉ៅ  ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំរោងទទួលបន្ទុក ៩ឃុំ បានសម្របសម្រួលជាមួយក្រុមគ្រូពេទ្យដើម្បីបង្កើតប៉ុស្តិ៍ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ថ្មីមួយទៀតជូនឃុំខ្វាវ ក្នុងស្រុកសំរោង ខេត្តតាកែវ។

លោក  កេត  ម៉ៅ  អភិបាល នៃ គណៈអភិបាលស្រុកសំរោង រួមជាមួយលោកអភិបាលរងស្រុក លោកប្រធាន  OD បាទី  លោកមេឃុំ លោក  លោកស្រីសមាជិកក្រុមប្រឹក្សាឃុំខ្វាវ បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត  ម៉ៅ  ហាវណ្ណាល់  រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំរោងទទួលបន្ទុក ៩ឃុំ   ប្រគល់ជូនដល់ក្រុមការងារគ្រូពេទ្យចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្អូនៗ និងចៅអាយុ  ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ  នៅក្នុងសាលាបឋមសិក្សាបុទុមសូរិយា ដែលស្ថិតក្នុងឃុំខ្វាវ ស្រុកសំរោង។

អំណោយ ដែលបានផ្តល់ជូនក្រុមការងារគ្រូពេទ្យប៉ុស្តិ៍ថ្មីនេះរួមមាន៖ថវិកា  ១,០០០,០០០រៀល,អាវពេទ្យ ១០០ សម្រាប់  និងមួក  ១០០,ម៉ាស  ១កេសធំ,ទឹកបរិសុទ្ធ ១០កេស, អាល់កុល  ១កាន។

ថ្ងៃសុក្រ ៣រោច ខែភទ្របទ  ឆ្នាំ ឆ្លូវ  ត្រីស័ក  ព.ស.២៥៦៥ ត្រូវ នឹងថ្ងៃទី២៤ ខែកញ្ញា  ឆ្នាំ ២០២១

You missed