ឯកឧត្តម គឹម សុភ័ណ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសំរោង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងត្រាញ់ខាងជើង រួមដំណើរដោយឯកឧត្តម ស៊ូ លីន ឯកឧត្តម កុយ សារឿន អនុប្រធានក្រុមការងារគណបក្សចុះជួយឃុំបឹងត្រាញ់ខាងជើង និងសហការី លោកប្រធានគណបក្សឃុំ សមាជិកគណបក្សឃុំ លោកប្រធាន អនុប្រធាន និងសមាជិកសាខាបក្សភូមិ បានអញ្ជើញចុះដាំស្លាកលើកសញ្ញាគណបក្សប្រជាជនកម្ពុជាចំនួន ០២ស្លាក នៅក្នុងភូមិចំនួន ០២ គឺភូមិខ្នាចខាងជើង ១ស្លាក និងភូមិខ្នាចខាងត្បូង ១ស្លាក។
ក្នុងឱកាសនោះដែរក្រុមការងារសូមគោរថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ និងលោកជំទាវ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំរោងទទួលបន្ទុក ៩ឃុំ ដែលបានឧបត្ថម្ភថវិកាចំនួន ៤,៧០០,០០០ រៀល ក្នុងការកសាងសាលាដំណាក់ភូមិបីពៃ ឃុំបឹងត្រាញ់ខាងជើង។
បន្ទាប់ពីបានលើកស្លាកសញ្ញាគណបក្សរួចមកឯកឧត្តមប្រធាន និងក្រុមការងារបានបន្តដំណើរអញ្ជើញចុះពិនិត្យពីវឌ្ឍនភាពនៃការកសាងទីស្នាក់ការគណបក្សឃំុបឹងត្រាញ់ខាងជើង។
ថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១