លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកសំរោង និងជាប្រធានគណៈកម្មា ធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ស្រុក បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច លេខ៩៥ សសរ ស្តីពីការផ្អាករៀបចំពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតាមទីវត្តអារាមទូទាំងស្រុកសំរោង តាមប្រព័ន្ធ Zoom Meeting ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងស្រុក លោក នាយក នាយករងរដ្ឋបាលស្រុក លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក ព្រះមន្រ្តីសង្ឃគ្រប់ឋានុក្រម លោកអធិការស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថ លោកមេបញ្ជាការផ្នែកសឹករងស្រុក លោកមេឃុំ និង លោក លោកស្រី ស្មៀនឃុំទាំង ១១។
ថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១