លោក សាន ខុន ប្រធានក្រុមប្រឹក្សាស្រុកទ្រាំង រួមដំណើរជាមួយ លោក ឈួន ផាន់នី អភិបាលស្រុក បានចុះត្រួតពិនិត្យមើលដំណើការចាក់វ៉ាក់សាំងដូសទី២ ជូនកុមារអាយុចាប់ពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នៅមណ្ឌលចាក់វ៉ាក់សាំងព្រៃស្លឹក និងមណ្ឌលសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។ ដោយមានការអញ្ជើញចូលរួមពី លោក ព្រំ ឆាត សមាជិកក្រុមប្រឹក្សាស្រុក លោក សោភ័ណ្ឌ ផល្លា អភិបាលរងស្រុក និងលោក ង៉ែត សុរ៉ាត់ មន្ត្រីរដ្ឋបាលស្រុក។
ក្នុងឱកាសនោះដែរ លោកប្រធានក៏បានណែនាំឱ្យលោកមេឃុំ ក្រុមប្រឹក្សាឃុំ ពេទ្យមណ្ឌលសុខភាព ថែរក្សាសុខភាព និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ” ៣ ការពារ ៣កុំ ” ។
ថ្ងៃសៅរ៍ ៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១