លោក សាន ខុន ប្រធានក្រុមប្រឹក្សាស្រុកទ្រាំង រួមដំណើរដោយ លោក ឈួន ផាន់នី អភិបាលស្រុក  បានចុះទៅទទួលពលករពីសាលាគរុកោសល់ភូមិភាគតាកែវ ទៅមូលដ្ឋានរបស់គាត់វិញ ស្ថិតនៅឃុំរនាម ស្រុកទ្រាំង ចំនួន០១នាក់។ ដោយមានការអញ្ជើញចូលរួមពី លោក ព្រំ ឆាត សមាជិកក្រុមប្រឹក្សាស្រុក លោក សោភ័ណ្ឌ ផល្លា អភិបាលរងស្រុក និង លោក ង៉ែត សុរ៉ាត់ មន្ត្រីរដ្ឋបាលស្រុក។

ក្នុងឱកាសនោះដែរ លោកប្រធានក៏បានណែនាំឱ្យពលករដែលត្រឡប់មកពីប្រទេសថៃវិញ ត្រូវថែរក្សាសុខភាព និងត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ទៅ២០ថ្ងៃ ព្រមទាំងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ” ៣ ការពារ  ៣កុំ ” ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងបន្ដចូលក្នុងសហគមន៍។

 

ថ្ងៃសៅរ៍ ៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១

You missed