លោក អ៊ុំ ចំរើន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទ្រាំង បានដឹកនាំសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុក ឃុំ និងអាជ្ញាធរឃុំ ភូមិ នាំយកអំណោយរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចុះសួរសុខទុក្ខគ្រួសារដែលខ្វះខាត ចំនួន ០៥គ្រួសារ ស្ថិតនៅភូមិស្គុល ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។
ដោយក្នុង ០១គ្រួសារទទួលបានសម្ភារៈដូចជា ៖ អង្ករចំនួន ១០គីឡូ ,មីខ្លាឃ្មុំ ២៥កញ្ចប់ ,ត្រីខ ០៣កំប៉ុង ,ទឹកត្រី ០១ដប ,ទឹកស៊ីវអ៊ីវ ០១ដប ,ទឹកសុទ្ធ ០១យួរ ,ម៉ាស់ពេទ្យ ០១ដុំ និងសាប៊ូ ០២ដុំ។
ថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១