លោក គិន ភក្ដី អភិបាលនៃគណៈអភិបាលស្រុកកោះអណ្តែត រួមជាមួយ លោកអភិបាលរង និងមន្រ្តីរដ្ឋបាលស្រុក បានអញ្ជើញចុះតាមមូលដ្ឋានឃុំដើម្បីប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩របស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តតាកែវ ជូនដល់អាជ្ញាធរក្នុងមូលដ្ឋានឃុំនីមួយៗយកទៅអនុវត្តបន្តនៅតាមវត្តអារាម។
ថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១
