លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី ព្រមទាំងមានការនិមន្តចូលរួមពីព្រះអនុគណស្រុកបាទី ព្រះគ្រូធម្មសរមុនី ព្រះនាម ភួង មុិញ រួមជាមួយព្រះថេរានុត្ថេរៈគ្រប់អង្គ លោក លោកស្រី អភិបាលរងស្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ៩៥ សសរ ស្តីពីការផ្អាកការៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងចាត់វិធានការរដ្ឋបាលសម្រាប់ស្រុកបាទី តាមរយៈប្រព័ន្ធ Zoom Meeting។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចនេះដែរមានការអញ្ជើញចូលរួមពី ក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្រុក លោកមេឃុំ លោកនាយប៉ុស្តិ៍ និងប្រធានមណ្ឌលសុខភាពទាំង ១៥ឃុំ។

ថ្ងៃសុក្រ ៣រោច ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១

You missed