លោក ហេង វុទ្ធី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ និង សហការី រួមជាមួយ លោក ឱក សំអុល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គតាសោម លោក ហ៊ត មនោ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ អង្គតាសោម លោកសាន់ សុខុម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំនិងភរិយា លោក ម៉ម វិចិត្រ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ លោក តុប ប៊ុនថន មេឃុំអង្គតាសោម ព្រមទាំងសហការី និង លោក ទេព ឬទ្ធី នាយប៉ុស្តិ៍រដ្ឋបាលឃុំអង្គតាសោម ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ជាប្រធានគណៈកម្មាធិការនៃគណបក្សខេត្ត តាកែវ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ បាននាំយកនូវទេយ្យទានមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ០៤វត្ត ក្នុងមូលដ្ឋានស្រុកត្រាំកក់រួមមាន៖ វត្តវេឡុវ័ន,វត្តអង្គត្នោត,វត្តអង្គតាសោម និងវត្តអម្ពវនារាម ។
ទេយ្យទានដែលប្រគេនរួមមាន៖ អង្ករចំនួន ២០០គីឡូក្រាម,មីខ្លាឃ្មុំក្រហមចំនួន ៨កេស,ទឹកសុទ្ធវីតាល់ចំនួន ១៦កេស,ទឹកក្រូចចំនួន ១៦កេស,ត្រីខចំនួន ៨ឡូ,ម៉ាស់ចំនួន ១៦ប្រអប់ និងថវិកាចំនួន ១,៦៤០,០០០រៀល ។
ថ្ងៃសុក្រ ៣រោច ខែ ភទ្របទ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២១