លោក ឆាយ យ៉ុង ប្រធានការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គមស្រុកបូរីជលសារ លោក មាស សុផល មន្ត្រីការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម បានអញ្ជើញចូលរួមជាមួយ មន្ទីរធម្មការនិងសាសនាខេត្តតាកែវ ដឹកនាំដោយ លោក គាំ ដាំផេង អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ បានចុះផ្សព្វផ្សាយសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពី ការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បានចំនួន ៣វត្ត ដូចជា៖ វត្តអង្គក្រូច ក្នុងឃុំបូរីជលសារ វត្តថ្មីបូរីជលសារ និងវត្តសង្គមមានជ័យ ក្នុងឃុំកំពង់ក្រសាំង ដែលស្ថិតក្នុងស្រុកបូរីជលសារ ។
ថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១