លោក នួន សុធា ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ បានអញ្ជើញជួបប្រជុំពិភាក្សាជាមួយគណបក្សឃុំ ស្ដីពីការរៀបចំផែនការឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
ក្នុងឱកាសនោះលោកប្រធានក្រុមការងារបានឧបត្ថម្ភនូវថវិកាចំនួន២,៣៨០ ,០០០រៀល(ពីលានបីរយប៉ែតសិបពាន់រៀលគត់)ដែលបានមកពីការចូលរួមរបស់ក្រុមការងារ មន្ទីរ ដនសស ខេត្តតាកែវ ចុះមូលដ្ឋានឃុំគុស សម្រាប់ជួសជុលកែលម្អរអាគារស្នាក់ការបក្សបន្ថែម។
ថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១