លោក ស៊ីនសុផល  អភិបាលរងស្រុកសំរោង និងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក តំណាងលោក កេត ម៉ៅ អភិបាល នៃគណ:អភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុកសំរោង រួមជាមួយលោក  មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ  កំលាំងប្រជាការពារនៃឃុំជំរះពេន បានអញ្ជើញសួរ សុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ចូលរួមរំលែកទុក្ខក្រុមគ្រួសារសពឈ្មោះ ទ្រី ហុល ភេទប្រុស អាយុ ៤៣ឆ្នាំ នៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ដែលស្លាប់ដោយឆក់ខ្សែភ្លើងកាលពី ថ្ងៃទី១៧ ខែខកញ្ញា ឆ្នាំ២០២១។

អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ១បាវ ដែលស្មើនឹង ២៥គីឡូក្រាម ,ទឹកសុទ្ធ២កេស,ទឹកក្រូច ២កេស និងថវិកា ១០០,០០០រៀល។

ក្នុងឱកាសនោះផងដែរលោកអភិបាលរងស្រុកបានផ្ដាំផ្ញើ ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមប្រារព្ធក្នុងពិធីបុណ្យ៧ថ្ងៃនេះ សូមរក្សាគម្លាត និងគោរពនូវវិធានការ ៣ការពារ ៣កុំ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសប្រភេទបំលែងថ្មីនេះ។

ថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២១

You missed