ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន សមាជិកសេនាធិការក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះអណ្តែត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរមេញ រួមមាន លោក ហេង មាលី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិមានាគ និងសហការី នាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ដែលមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៤ នាក់ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ ស្ថិតក្នុងភូមិមានាគ ឃុំរមេញ  ស្រុកកោះអណ្តែត ខេត្តតាកែវ (តាមរយៈរដ្ឋបាលឃុំរមេញ) ព្រមទាំងសាកសួរសុខទុក្ខមន្ត្រីភូមិ ឃុំ ស្រុក កងកម្លាំងអនុវត្តន៍វិធានបិទខ្ទប់ និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជួយដោះស្រាយទុក្ខលំបាក និងជីវភាពរបស់ ប្រជាពលរដ្ឋ ក្នុងគ្រាដ៏លំបាកនេះ ដោយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម, ទឹកបរិសុទ្ធ ១កេស, មី ១កេស និងថវិកាចំនួន ៥០,០០០ រៀល ព្រមទាំងបានចែកអំណោយជូនដល់គ្រួសារ ក្រ១ និងក្រ២ ចំនួន ៣៧គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ១០គីឡូក្រាម, ទឹកបរិសុទ្ធ ១កេស, មី ១កេស និងថវិកាចំនួន ៣០,០០០ រៀល ។

ទន្ទឹមនឹងនេះផងដែរ ឯកឧត្តម សុខ ប្រសិទ្ធិ បានជួយឧបត្ថម្ភដល់៖  រដ្ឋបាលស្រុកកោះអណ្តែត ២,០០០,០០០រៀល ដើម្បីប្រើប្រាស់ក្នុងក្រុមការងារប្រយុទ្ធប្រឆាំងកូវីដ-១៩ ថ្នាក់ស្រុក,រដ្ឋបាលឃុំរមេញ ថវិកាចំនួន២,០០០,០០០រៀល ដើម្បីសង់រោងសម្រាប់កងកម្លាំងការពារនៅតំបន់បិទខ្ទប់, រដ្ឋបាលឃុំរមេញ ៤០០,០០០រៀល ដើម្បីចំណាយលើសម្ភារកងកម្លាំងប្រចាំការតំបន់បិទខ្ទប់ភូមិមានាគ,រដ្ឋបាលស្រុកកោះអណ្តែតថវិកាចំនួន ៦០០,០០០រៀល,រដ្ឋបាលឃុំរមេញ ថវិកាចំនួន ៤០០,០០០រៀល,សមាជិកក្រុមប្រឹក្សាឃុំរមេញ ២៧០,០០០រៀល, ប្រគេនព្រះសង្ឃថវិកាចំនួន ៤០០,០០០រៀល, អង្ករ ៥០គីឡូក្រាម, មី ៥កេស, ទឹកបរិសុទ្ធ ៥កេស,កងកម្លាំងមន្រ្តីនគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ ១,៣២០,០០០រៀល រួមជាមួយមន្ត្រីភូមិ ថវិកាចំនួន ៦០,០០០រៀល ដែលសរុបជាថវិកាក្នុងការចំណាយទាំងអស់ចំនួន  ១៣,៣៧២,៥០០ រៀល ។

ថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១

You missed