លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហ មស្រុក រួមជាមួយលោកស្រី សឿង សុភាព សមាជិកក្រុមប្រឹក្សាស្រុក លោក មេឃុំ សមាជិកក្រុមប្រឹក្សាឃុំស្លា

បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទ ក្រហមកម្ពុជាស្រុក ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពឈ្មោះ អ៊ុយ សារឿន ភេទស្រី អាយុ ៦៨ឆ្នាំ មានជីវភាពក្រីក្រ នៅភូមិអំពិល ឃុំស្លាស្រុកសំរោង ខេត្តតាកែវ ដែលស្លាប់ដោយរោគាពាធ កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២១។

អំណោយដែលបានផ្តល់ជូនរួមមាន៖អង្ករ ចំនួន ៥០គីឡូក្រាម ,ទឹកបរិសុទ្ធ ១កេស ,ទឹកផ្លែឈើ ១កេស,មី ១កេសនិងថវិកា ១០០,០០០រៀល។

ក្នុងឱកាសនោះផងដែរ លោកអភិបាល ស្រុក បានផ្ដាំផ្ញើទៅដល់បងប្អូនទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីបុណ្យសពនេះ សូមរក្សាគម្លាត និងគោរពនូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ព្រមទាំងវិធានការការពាររបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ ជាពិសេស

ប្រភេទបំលែងថ្មីនេះ។

ថ្ងៃចន្ទ ៦រោច ខែភទ្របទឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១

You missed