ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ លោក ហេង សុគន្ធ ចូលរួមកិច្ចប្រជុំក្រុមអចិន្រ្តៃយ៍ នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីពិនិត្យលទ្ធផលការងារ និងលើកទិសដៅអនុវត្តការងារបន្ត ក្រោមអធិបតីភាព ឯកឧត្តម
សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមអចិន្រ្តៃយ៍ នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។