ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ លោក ហេង សុគន្ធ ចូលរួមកិច្ចប្រជុំតាមដានត្រួតពិនិត្យការអនុវត្ត និងទិសដៅការងារឆ្ពោះទៅកាន់ការបោះឆ្នោតសកល ឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកទ្រាំង ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង និង ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានត្រួតពិនិត្យការអនុវត្ត និងទិសដៅការងារឆ្ពោះទៅកាន់ការបោះឆ្នោតសកល ឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកទ្រាំង ខេត្តតាកែវ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ គណៈកម្មាធិការគណបក្សស្រុកទ្រាំង គណៈកម្មាធិការគណបក្សឃុំទាំង១៤ នៅស្នាក់ការគណបក្សស្រុកទ្រាំង។

You missed