អបអរសាទរពីធីសំណេះសំណាល និងប្រគល់ជូនសៀវភៅក្រមង៉ុយ និងសៀវភៅ បណ្ឌិត អ៊ូ ចុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ​​​ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនដល់លោកគ្រូ​ អ្នកគ្រូទូទាំងស្រុកគិរីវង់ ៩៥១នាក់
“#ចេះដប់_បង្រៀនទាំងដប់_ហើយរៀនថែមខ្លួនឯង១_ឬ២ទៀត_ទើបចំណេះពីមួយជំនាន់ទៅមួយជំនាន់កាន់តែរីកចម្រើនឡើង” ជាការលើកឡើងរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ នាឱកាស ដែល ឯកឧត្តមប្រធាន បាននាំយកសៀវភៅ​ បណ្ឌិត អ៊ូ ចុង និងអ្នកភិរម្យភាសា អ៊ូ ហៅង៉ុយ ​(ក្រមង៉ុយ)​ អំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលខ្លឹមសារក្នុងសៀវភៅទាំងនោះមានអត្ថបទបែបពុទ្ធប្រវត្តិ ច្បាប់គោរពមាតាបិតា​ ដំបូន្មានបព្វជិត​ អត្ថបទបែបអប់រំ​ ដាស់តឿន​ ប្រៀនប្រដៅមនុស្សក្នុងសង្គមឲ្យស្គាល់បុណ្យ​ បាប​ គុណ​ ទោស​ មានសីលធម៌​ និងសុជីវធម៌រស់នៅល្អជាដើម ប្រគល់ជូនដល់លោកគ្រូ​ អ្នកគ្រូ​ នៅវិទ្យាល័យ សុខ អាន គិរីវង់ ស្រុកគិរីវង់ ខេត្តតាកែវ។ ពិធីនេះក៏មានការចូលរួមពីអធិបតីភាព ឯកឧត្ដម សុខ សូកាន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកគិរីវង់ ព្រមទាំងមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូទូទាំងស្រុកគិរីវង់ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកគិរីវង់ ផងដែរ ។
ព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨

You missed