សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ យើងបានបន្តបេសកកម្មមកដល់ស្រុកត្រាំកក់ ដើម្បីចែកសៀវភៅច្បាប់ក្រមង៉ុយ និងសៀវភៅបណ្ឌិត អ៊ូ ចុង ដែលមានខ្លឹមសារបែបពុទ្ធប្រវត្តិ​ ច្បាប់គោរពមាតាបិតា​ ដំបូន្មានបព្វជិត​ អត្ថបទបែបអប់រំ​ ដាស់តឿន​ ប្រៀនប្រដៅមនុស្សក្នុងសង្គមឲ្យស្គាល់បុណ្យ​ បាប​ គុណ​ ទោស​ មានសីលធម៌​ និងសុជីវធម៌រស់នៅល្អ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ​​​ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនលោកគ្រូ អ្នកគ្រូ ។
ពិធីសំណេះសំណាល និងប្រគល់ជូនសៀវភៅច្បាប់ក្រមង៉ុយ និងសៀវភៅបណ្ឌិត អ៊ូ ចុង នេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ដោយសៀវភៅទាំងនេះបានប្រគល់ជូនដល់លោកគ្រូ​ អ្នកគ្រូ​ ទូទាំងស្រុកត្រាំកក់ ចំនួន ១៥០៩នាក់ នៅវិទ្យាល័យ សុខ អាន ១ឧសភា ដោយពិធីនេះ មានការចូលរួមពី មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូទូទាំងស្រុកត្រាំកក់ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក និងខេត្ត ផងដែរ។
ព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨

You missed