គណៈអភិបាលស្រុកកោះអណ្តែត ចុះអប់រំណែនាំដល់ម្ចាស់កម្មវិធីរៀបចំអាពាហ៍ពិពាហ៍ ឱ្យគោរពអនុវត្តតាមវិធានការបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល
លោកគិន ភក្ដី អភិបាលនៃគណៈអភិបាលស្រុកនិងជាប្រធានគណ:កម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ថ្នាក់ស្រុក អមដំណើរដោយលោកអភិបាលរង សមត្ថកិច្ចជំនាញពាក់ព័ន្ធ និងអាជ្ញាភូមិឃុំបានចុះ អប់រំណែនាំដល់ម្ចាស់កម្មវិធី រៀបអាពាហ៍ពិពាហ៍និងចុងភៅ ដែលបាននិងកំពុងរៀបចំកម្មវិធីនៅ ភូមិរមេញខាងជើង ឃុំរមេញ និងឃុំព្រៃខ្លា ក្នុងគោលបំណងដើម្បីឱ្យពួកគាត់គោរពអនុវត្តតាមវិធានការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល...