Month: April 2021

រដ្ឋបាលស្រុកកោះអណ្តែត បានទទួលអំណោយពីសប្បុរសជនក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

រដ្ឋបាលស្រុកកោះអណ្តែត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក អ៊ិត ថា និងក្រុមគ្រួសារ ដែលក្រុមគ្រួសាររបស់គាត់រស់នៅក្នុងឃុំព្រៃយុថ្កា ហើយក្រុមគ្រួសាររបស់បានបានឧបត្ថម្ភនូវ ទឹកអាល់កុលចំនួន ៣០លីត្រ ម៉ាស់ ១កេសធំ មីកំប៉ុង ១កេសធំ ទឹកសុទ្ធវីតាល់ ១០កេស...

អភិបាលស្រុកកោះអណ្តែត បានចុះពិនិត្យការរៀបចំមណ្ឌលចត្តាឡីស័កចំនួន ០២ ឃុំ

លោក  គិន  ភក្ដី  អភិបាលស្រុកកោះអណ្ដែត និងប្រធានគណ:កម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ថ្នាក់ស្រុក ព្រមទាំងសហការី  បានសហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកោះអណ្តែត អាជ្ញាធរឃុំ កងកម្លាំងចម្រុះ បានអញ្ជើញចុះត្រួតពិនិត្យ ក្នុងរៀបចំមណ្ឌលចត្តាឡីស័ក  ឃុំពេជសារ និងឃុំ ធ្លាប្រជុំ ដើម្បីត្រៀមសម្រាប់ដាក់ការធ្វើចត្តាឡីស័កចំពោះបងប្អូនប្រជាពលរដ្ឋដែលបានត្រឡប់មកពីតំបន់ដែលមានហានិភ័យខ្ពស់...

អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រៃយុថ្កា បាននាំយកអំណោយរបស់លោកប្រធានក្រុមការងារ ប្រគល់ជូនគណៈកម្មាធិការគណបក្សឃុំ

លោក  ចាន់  សំណាង  និងលោក  សូ  សំបូរ  អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រៃយុថ្កា  បាននាំយកថវិកា  ចំនួន  ១,០៧០,០០០រៀល  និងម៉ាស់  ១កេសធំ  ដែលស្មើនឹង ៥០០០ម៉ាស់  ដែលជាអំណោយរបស់ឯកឧត្តម ...

ថ្នាក់ដឹកនាំស្រុកកោះអណ្តែត ចូលរួមរំលែកទុក្ខដល់សមាជិកក្រុមប្រឹក្សាស្រុក ព្រមទាំងចុះពិនិត្យមណ្ឌលចត្តាឡីស័កចំនួន ០២

លោក  នាង  ស៊ន  ប្រធានក្រុមប្រឹក្សា ស្រុកកោះអណ្ដែត  លោក  គិន  ភក្ដី  អភិបាលស្រុក កោះអណ្ដែត ព្រមទាំងសហការី បាននាំយកបច្ច័យ ព្រមទាំងសម្ភារៈមួយចំនួនចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព  លោក  ឡុក ...

មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ បានចុះពិនិត្យការចាក់វ៉ាក់សាំងលើកទី២ ជូនបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជន ទូទាំងខេត្ត

លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ និងប្រធាន ស អ ក ខេត្ត បានអញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី២ ជូនបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជន ទូទាំងខេត្តតាកែវដែលគិតត្រឹមម៉ោង...

អភិបាលស្រុកកោះអណ្តែត បានអញ្ជើញដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ស្តីពីការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល

លោក គិន  ភក្ដី    អភិបាលនៃគណៈអភិបាលស្រុកកោះអណ្តែត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក  ព្រមទាំងមានអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងស្រុក  នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី  លោកមេឃុំទាំង ៦ឃុំ និងនាយប៉ុស្ដិ៍រដ្ឋបាលឃុំទាំង...

គណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ថ្នាក់ស្រុក បានចុះប្រកាសផ្សព្វផ្សាយបញ្ចប់ការធ្វើចត្តាឡីស័កនៅតាមផ្ទះក្នុងឃុំពេជសារ

  លោក  ចាន់  សំណាង  អភិបាលរងស្រុក តំណាងឱ្យលោកអភិបាលស្រុកកោះអណ្តែត  និងក្រុមការងារប្រយុទ្ធប្រឆាំងកូវីដ-១៩ថ្នាក់ស្រុក  រួមទាំងអាជ្ញាធរក្នុងមូលដ្ឋាន  បានចុះប្រកាសផ្សព្វផ្សាយបញ្ចប់ការធ្វើចត្តាឡីស័កនៅតាមផ្ទះដែលស្ថិតក្នុងភូមិតាបួរ  ឃុំពេជសារ  ព្រមទាំងកុដិព្រះសង្ឃក្នុងវត្តពោធិវង្ស ដែលក្នុងការយកសំណាកទៅធ្វើតេស្តចំនួន៣ដង ជាលទ្ធផលក្នុងការធ្វើតេសគឺ អវិជ្ជមាន ។...

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងថ្នាក់ស្រុក និងក្រុមការងារចម្រុះ ចុះត្រួតពិនិត្យ ព្រមទាំងសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងលើកទី២

លោក គិន ភក្ដី  អភិបាលស្រុកកោះអណ្តែត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងថ្នាក់ស្រុក និងក្រុមការងារចម្រុះ បានអញ្ជើញចុះត្រួតពិនិត្យ ព្រមទាំងសម្របសម្រួលយុទ្ធនាការចាក់វ៉ាក់សាំងលើកទី២ ( Sinovac ) ជូនដល់ ប្រធានសមាជិកក្រុមប្រឹក្សាស្រុក  ប្រធានសមាជិកក្រុមប្រឹក្សាឃុំ  ប្រធានភូមិ ...

អភិបាលស្រុកកោះអណ្តែត ដឹកនាំក្រុមការងារចុះអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋស្តីពីវិធានការណែនាំរបស់ក្រសួងសុខាភិបាល វិធានការការពារជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល នៅក្នុងផ្សាររមេញ

លោក គិន  ភក្ដី  អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណ:កម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ស្រុកកោះអណ្តែត បានដឹកនាំក្រុមការងារព្រមទាំងកំលាំងចម្រុះ  សហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកោះអណ្ដែត​ និងអាជ្ញាធរឃុំរមេញ  បានចុះអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋក្នុងផ្សាររមេញ  ត្រូវអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល  វិធានការការពារជំងឺកូវីដ-១៩  របស់រាជរដ្ឋាភិបាលគឺ បីការពារ: ១.ពាក់ម៉ាស់ ២.លាងដៃ...

ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ -១៩ ស្រុកកោះអណ្តែត បានដឹកនាំក្រុមការងារចម្រុះ ចុះផ្សព្វផ្សាយស្តីពីច្បាប់ វិធានការការពារទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩

លោក  គិន  ភក្ដី  អភិបាលស្រុក និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹង ជំងឺ កូវីដ-១៩ ស្រុកកោះអណ្តែត បានដឹកនាំក្រុមការងារចម្រុះ   ចុះផ្សព្វផ្សាយស្តីពីច្បាប់  វិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ -១៩   ហើយនិងចែកខិតប័ណ្ណ ស្តីពីវិធានការណែនាំរបស់ក្រសួងសុខាភិបាល ...

You missed