ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគុស បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន០២គ្រួសារ
លោក នួន សុធា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគុស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគុស បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកើតជំងឺកូវីដ-១៩ បានព្យាបាលបានជាសះស្បើយហើយត្រឡប់មកផ្ទះវិញបន្តធ្វើចត្តាឡីស័កនៅផ្ទះក្នុងរយៈពេល ១៤ទៀតដើម្បីតាមដានពីសារភាពជំងឺ ចំនួន ០២គ្រួសារដែលស្ថិតនៅក្នុងភូមិគុសថ្មី។ នាឱកាសនោះដែរលោកប្រធានបានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគជូន ០១គ្រួសារដែលទើបតែព្យាបាលជា និង ០១គ្រួសារទៀតប្ដីរបស់គាត់បានស្លាប់ដោយសារជំងឺកូវីដ-១៩...